22 Views

តើ​លេខពិសេស កំពុងព្យាយាមប្រាប់អ្នកពីអ្វី?

តើ​លេខពិសេស កំពុងព្យាយាមប្រាប់អ្នកពីអ្វី? - Astroreka

នៅក្នុង​ Numerology លេខ​នីមួយៗ​មាន​រំញ័រ​ថាមពល និង​អត្ថន័យ​ពិសេស​រៀងៗ​ខ្លួន ដែល​មាន​ឥទ្ធិពល​យ៉ាង​ខ្លាំង​ទៅ​លើ​ដំណើរ​ជីវិត​ផ្ទាល់​ខ្លួន​របស់​យើង។ ចាប់ពី​លេខ​ផ្លូវជីវិត និងថ្ងៃខែ​ឆ្នាំ​កំណើត រហូតដល់​លេខ​ផ្ទះ សុទ្ធតែ​មាន​ប្រេកង់​ថាមពល​ពិសេស ដែល​ដើរ​តួ​ជា​ស្ពាន​តភ្ជាប់​រវាង​យើង និង​អ្នក​នាំ​ផ្លូវ​ខាង​វិញ្ញាណ​របស់​យើង។

នៅពេល​ដែល​លំដាប់​លេខ​មួយ​ចំនួន​ចាប់ផ្តើម​លេចឡើង​ដដែលៗ វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ—នោះ​ហើយ​គឺ​ជា​លេខពិសេស។ អ៊ីចឹង តើ​អ្វី​ទៅ​ជា​លេខពិសេស​ឱ្យ​ប្រាកដ? តើ​លេខ​ណាខ្លះ​ដែល​ត្រូវ​បាន​ចាត់​ទុក​ជា «លេខ​ពិសេស»? តោះ! ​ស្វែងយល់​ពី​អាថ៌កំបាំង​ខាង​វិញ្ញាណ​នៅ​ពី​ក្រោយ​លំដាប់​លេខ​ទាំងនេះ​ជាមួយ Astroreka ហើយ​ស្វែងយល់​ពី​សារ​ពិត​ដែល​ចក្រវាឡ​កំពុង​ផ្ញើ​មក​អ្នក!

តើ​អ្វី​ទៅ​ជា​លេខពិសេស?

លេខពិសេស មិនមែន​គ្រាន់តែ​ជា​តួលេខ​ចៃដន្យ​ដែល​អ្នក​បាន​ឃើញ​នោះ​ទេ។ ពួកវា​គឺ​ជា​លំដាប់​លេខ​ដដែលៗ ដែល​លេចឡើង​ដោយ​មាន​គោលបំណង​ក្នុង​ជីវិត​របស់​អ្នក—នៅ​លើ​ផ្លាក​លេខ​យានយន្ត វិក្កយបត្រ ឬ​នៅពេល​អ្នក​ក្រឡេក​មើល​នាឡិកា ហើយឃើញម៉ោង ១១:១១។

ទាំងនេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ! លំនាំ​ដដែលៗ​ទាំងនេះ​គឺ​ជា​សញ្ញា​ពី​ចក្រវាឡ ដែល​ផ្ទុក​សារ​ដ៏​មាន​ឥទ្ធិពល​សម្រាប់​អ្នក​នៅ​ក្នុង​ពេល​នេះ​។ សូម​យកចិត្តទុកដាក់—គ្មាន​អ្វី​កើតឡើង​ដោយ​ចៃដន្យ​ឡើយ!

ហេតុអ្វី​បាន​ជា​អ្នក​បន្ត​ឃើញ​លេខពិសេស?

ប្រសិនបើ​លេខពិសេស​នៅតែ​បន្ត​លេចឡើង វា​មិនមែន​ជា​រឿង​ចៃដន្យ​ទេ—វា​ជា​សារ​ដោយ​ផ្ទាល់​ពី​ចក្រវាឡ។ ទេវតាថែរក្សា និង​អ្នក​នាំ​ផ្លូវ​ខាង​វិញ្ញាណ​របស់​អ្នក​កំពុង​មើល​ថែ​អ្នក ដោយ​ផ្ញើ​សញ្ញា​ទាំងនេះ​ដើម្បី​ណែនាំ ព្រមាន ឬ​លើក​ទឹកចិត្ត​អ្នក​នៅ​លើ​ផ្លូវ​ជីវិត​របស់​អ្នក។

សូម​ស្រមៃ​ថា​ពួកគេ​កំពុង​ព្យាយាម​ទាក់ទាញ​ការ​ចាប់អារម្មណ៍​របស់​អ្នក—ដូចជាមិត្តរួមដំណើរខាងវិញ្ញាណកំពុងគ្រវីដៃដោយអត់ធ្មត់ និងជំរុញឱ្យអ្នកកត់សម្គាល់វត្តមានរបស់ពួកគេ។ ប្រសិនបើ​អ្នក​មិន​អើពើ​នឹង​សញ្ញា​ទាំងនេះ ពួកវា​នឹង​បន្ត​លេចឡើង​រហូតដល់​អ្នក​ផ្អាក ស្តាប់ និង​យល់​ពី​មេរៀន​ដែល​ចក្រវាឡ​កំពុង​ព្យាយាម​បង្រៀន។

លេខ​ទាំងនេះ​មិនមែន​គ្មាន​ន័យ​ទេ—ពួកវា​គឺ​ជា​កូនសោ​ទៅកាន់​ការ​យល់​ដឹង ដែល​ជួយ​អ្នក​ឱ្យ​រក​ឃើញ​ទិសដៅ​ត្រឹមត្រូវ​ក្នុង​ជីវិត។

លេខពិសេស និង​អត្ថន័យ​របស់​វា
លេខពិសេស ១១១

ជាការរំលឹកដ៏មានឥទ្ធិពលពីចក្រវាឡអំពីការប្រែក្លាយគំនិតទៅជាការពិត។ ការ​ឃើញ​លេខ ១១១ ដដែលៗ​មាន​ន័យ​ថា គំនិត​របស់​អ្នក​កំពុង​ក្លាយ​ជា​ការពិត​យ៉ាង​ឆាប់រហ័ស។ ចូរ​បោះបង់​ចោល​នូវ​ការ​ព្រួយ​បារម្ភ និង​ភាព​អវិជ្ជមាន ហើយ​បណ្ដុះ​ជំនឿ​វិជ្ជមាន—ចិត្ត​របស់​អ្នក​គឺ​ជា​ច្រក​ផ្លូវ​ទៅកាន់​អនាគត​របស់​អ្នក។

លេខ ១១១ ក៏​តំណាង​ឱ្យ​ការ​ចាប់ផ្តើម​ថ្មី ដោយ​ផ្តល់​ឱ្យ​អ្នក​នូវ​ឱកាស​មាស​ដើម្បី​កសាង​ជីវិត​របស់​អ្នក​តាម​ដែល​អ្នក​ប្រាថ្នា។ ចូរ​ផ្ដោត​លើ​អ្វី​ដែល​អ្នក​ពិត​ជា​ចង់​បាន—ចក្រវាឡត្រៀមខ្លួនជាស្រេចដើម្បីជួយអ្នកឱ្យសម្រេចបាន។

លេខពិសេស ២២២

លេខ​នេះ​មិនមែន​ជា​រឿង​ចៃដន្យ​ទេ—វា​ជា​សារ​នៃ​តុល្យភាព។ ប្រសិនបើ​អ្នក​ឃើញ​លេខ ២២២ ជា​ញឹកញាប់ វា​មាន​ន័យ​ថា​ផ្នែក​ណាមួយ​នៃ​ជីវិត​របស់​អ្នក—ផ្នែក​វិញ្ញាណ អារម្មណ៍ រាងកាយ ឬ​ផ្លូវចិត្ត—អាច​នឹង​មិន​មាន​តុល្យភាព។

លេខ ២២២ ស្នើ​សុំឱ្យ​អ្នក​បន្ថយល្បឿន ស្តាប់​ខ្លួនឯង បោះបង់​ចោល​ភាព​អវិជ្ជមាន និង​ទទួល​បាន​ភាព​សុខដុមរមនា​ឡើងវិញ។ សូម្បីតែ​ការ​ផ្លាស់ប្តូរ​ផ្នត់គំនិត ឬ​អាកប្បកិរិយា​បន្តិចបន្តួច ក៏​អាច​នាំ​ឱ្យ​មាន​ការ​ផ្លាស់ប្តូរ​ដ៏​ធំ ដែល​ជួយ​អ្នក​បញ្ចូល​ថាមពល​ឡើងវិញ និង​រស់នៅ​បាន​ពេញលេញ​ជាង​មុន។

លេខពិសេស ៣៣៣

ចក្រវាឡ​កំពុង​អំពាវនាវ​ឱ្យ​អ្នក​ទទួល​ស្គាល់ និង​បន្ត​ស្វែងរក​គោលបំណង​ពិត​ក្នុង​ជីវិត​របស់​អ្នក។ អ្នក​មាន​ទេពកោសល្យ​ពិសេស និង​សមត្ថភាព​ក្នុង​ការ​បង្កើត​ឥទ្ធិពល​ដ៏​មាន​អត្ថន័យ ប៉ុន្តែ​ប្រហែល​ជា​អ្នក​មិន​ទាន់​បាន​ប្រើប្រាស់​សក្ដានុពល​នោះ​ឱ្យ​បាន​ពេញលេញ​នៅឡើយ​។

លេខ ៣៣៣ លេចឡើង​ដើម្បី​បញ្ជាក់​ថា អ្នក​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ចេញ​ពី​តំបន់​សុវត្ថិភាព​របស់​អ្នក ហើយ​ទទួល​យក​បេសកកម្ម​​របស់​អ្នក។ ចូរ​ជឿជាក់​ថា​អ្នក​កំពុង​ត្រូវ​បាន​ដឹកនាំ និង​ការពារ—កុំ​ឱ្យ​ការ​សង្ស័យ​រារាំង​អ្នក។

លេខពិសេស ៤៤៤

ជា​សញ្ញា​ពី​ចក្រវាឡ​ថា អ្នក​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ ទោះបី​ជា​ពេល​នេះ​វា​លំបាក​ក៏ដោយ។ អ្នក​អាច​មាន​អារម្មណ៍​ថា​អ្នក​កំពុង​រុញ​ថ្ម​ដ៏​ធ្ងន់​មួយ​ឡើង​ភ្នំ—ប៉ុន្តែ​អ្នក​មិន​នៅ​ម្នាក់ឯង​ទេ។ អ្នក​នាំ​ផ្លូវ​ខាង​វិញ្ញាណ​របស់​អ្នក​នៅ​ទីនេះ ការពារ និង​លើក​ស្ទួយ​អ្នក។

លេខ ៤៤៤ តំណាង​ឱ្យ​ការ​ស៊ូទ្រាំ គ្រឹះ​ដ៏​រឹងមាំ និង​កម្លាំង​ខាងក្នុង ដោយ​រំឭក​អ្នក​ឱ្យ​ជឿជាក់​ថា​អ្វីៗ​គ្រប់យ៉ាង​កំពុង​កើតឡើង​តាម​ពេលវេលា​ដ៏​ត្រឹមត្រូវ​របស់​វា។

លេខពិសេស ៥៥៥

ជា​សញ្ញា​ដ៏​មាន​ឥទ្ធិពល​ថា ការ​ផ្លាស់ប្តូរ​ដ៏​ធំ​មួយ​កំពុង​ខិតជិត​មកដល់។ ការ​ផ្លាស់ប្តូរ​នេះ​អាច​នឹង​កើតឡើង​ភ្លាមៗ និង​ខ្លាំងក្លា—ប៉ុន្តែ​វា​នាំ​មក​នូវ​ឱកាស​សម្រាប់​ការ​ចាប់កំណើត​ថ្មី ការ​រីកចម្រើន និង​ជីវិត​កាន់តែ​ប្រសើរ។

លេខ ៥៥៥ លើកទឹកចិត្ត​អ្នក​ឱ្យ​បោះបង់​ចោល​នូវ​អ្វី​ដែល​លែងមានប្រយោជន៍ដល់អ្នក ហើយ​ទទួល​យក​ជំពូក​បន្ទាប់​ដោយ​ក្លាហាន។ ចូរ​គ្រប់គ្រង​ផ្លូវ​របស់​អ្នក—ដល់ពេលដែលត្រូវរស់នៅក្នុងជីវិតដែលអ្នកបានកំណត់។

លេខពិសេស ៦៦៦

ជា​ញឹកញាប់​ត្រូវ​បានគេ​យល់ច្រឡំ លេខ ៦៦៦ តាមពិតគឺជាសារនៃក្តីស្រឡាញ់ និងលំនឹងពីចក្រវាឡ។ វា​អាច​លេចឡើង​នៅពេល​ដែល​អ្នក​ផ្ដោត​ខ្លាំង​ពេក​ទៅ​លើ​ការងារ ទំនាក់ទំនង ឬ​បញ្ហា​សម្ភារៈ។

លេខ​នេះ​ស្នើសុំ​ឱ្យ​អ្នក​បោះបង់​ចោល​ការ​គ្រប់គ្រង ជម្រះ​គំនិត​អវិជ្ជមាន និង​ភ្ជាប់​ទំនាក់ទំនង​ឡើងវិញ​ជាមួយ​សន្តិភាព​ខាងក្នុង។ នៅពេល​ដែល​តុល្យភាព​ត្រូវ​បាន​ស្តារ​ឡើងវិញ អ្នក​នឹង​ស្វាគមន៍​ការ​រីកចម្រើនថ្មី និង​ភាព​ស្ងប់ស្ងាត់​។

លេខពិសេស ៧៧៧

ជា​លេខ​ដែល​មាន​ថាមពល​ខាង​វិញ្ញាណ​ដ៏​ខ្លាំងក្លា លេខ ៧៧៧ ជា​សញ្ញា​ថា​អ្នក​កំពុង​ឈាន​ចូល​ដល់​ដំណាក់កាល​នៃ​ការ​ភ្ញាក់​រលឹក​ខាង​វិញ្ញាណ​យ៉ាង​ស៊ីជម្រៅ។ ប្រសិនបើ​អ្នក​បន្ត​ឃើញ​វា ចក្រវាឡ​កំពុង​ប្រាប់​អ្នក​ឱ្យ​ជឿជាក់​លើ​ដំណើរការ​នេះ—អ្នក​កំពុង​ត្រូវ​បាន​ដឹកនាំ និង​ការពារ​ដោយ​ទេវតា។

លេខ ៧៧៧ ក៏​លើកទឹកចិត្ត​អ្នក​ឱ្យ​ទទួល​យក​អំណោយ​ទាន​របស់​អ្នក គោរព​ភាព​ពិសេស​របស់​អ្នក និង​ផ្សព្វផ្សាយ​ពន្លឺ និង​សេចក្តី​ស្រឡាញ់។ ការ​រស់នៅ​តាម​បេសកកម្ម​នៃ​ព្រលឹង​របស់​អ្នក នឹង​លើក​កម្ពស់​ស្មារតី​របស់​អ្នក និង​ធ្វើ​ឱ្យ​ជីវិត​កាន់តែ​មាន​អត្ថន័យ។

លេខពិសេស ៨៨៨

ជា​សញ្ញា​ដ៏​ខ្លាំងក្លា​នៃ​ភាព​ចម្រុងចម្រើន និង​ភាព​បរិបូរណ៍​ដែល​ជិត​មកដល់។ លេខ ៨៨៨ ផ្ទុក​នូវ​ថាមពល​នៃការសម្រេចបាន និង​កម្មផល—រាល់​ការ​ខិតខំ​ប្រឹងប្រែង ជំនឿ និង​ការ​ព្យាយាម​តស៊ូ​របស់​អ្នក ជិត​នឹង​ទទួល​បាន​លទ្ធផល​ហើយ។

ឥឡូវនេះ​ជា​ពេល​វេលា​របស់​អ្នក​ដើម្បី​ប្រមូល​ផល ទោះ​ក្នុង​អាជីព ស្នេហា ឬ​ការ​រីកចម្រើន​ផ្ទាល់ខ្លួន​ក៏ដោយ។ ចូរ​ជឿជាក់​ថា​អ្នក​កំពុង​ដើរ​លើ​ផ្លូវ​ត្រូវ និង​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ទទួល​បាន​ពរជ័យ​ដែល​កំពុង​មក​ដល់។

លេខពិសេស ៩៩៩

ជា​សារ​មួយ​ដែល​ថា​ជំពូក​ចាស់​មួយ​កំពុង​បិទ​បញ្ចប់ ដើម្បី​បើកផ្លូវ​សម្រាប់​ដំណើរ​ថ្មី​ដ៏​មាន​អត្ថន័យ។ ទោះបី​អ្នក​បាន​ប្រឈម​មុខ​នឹង​បញ្ហា​ប្រឈម ឬ​កំពុង​តោង​ជាប់​នឹង​អតីតកាល​ក៏ដោយ លេខ ៩៩៩ ធានា​ដល់​អ្នក​ថា៖ ដល់​ពេល​ដែល​ត្រូវ​បោះបង់​ចោល ហើយ​បន្ត​ទៅ​មុខ​ដោយ​ចិត្ត​ដែល​ស្រាល​ជាង​មុន។

គ្រប់​បទពិសោធន៍​ទាំងអស់​បាន​បង្រៀន​អ្នក​នូវ​អ្វី​ដែល​មាន​តម្លៃ។ លេខ ៩៩៩ មិនមែន​ជា​ទី​បញ្ចប់​ទេ—ប៉ុន្តែ​ជា​ការ​ចាប់ផ្តើម​នៃ​អ្វី​ដែល​កាន់តែ​ប្រសើរ​ជាង​នេះ។

លេខពិសេស ១០១០

ជា​សញ្ញា​នៃ​ការ​ភ្ញាក់​រលឹក​ខាង​វិញ្ញាណ។ លេខ ១០១០ អំពាវនាវ​ឱ្យ​អ្នក​ជឿជាក់​លើ​វិចារណញ្ញាណ​របស់​អ្នក បង្កើន​ថាមពល​របស់​អ្នក និង​ភ្ជាប់​ទំនាក់ទំនង​កាន់តែ​ស៊ីជម្រៅ​ជាមួយ​ប្រាជ្ញា​ខាងក្នុង​របស់​អ្នក។

វា​ជំរុញ​ឱ្យ​អ្នក​ឈាន​ចេញ​ពី​តំបន់​សុវត្ថិភាព​របស់​អ្នក ព្រោះ​រាល់​ការ​ផ្លាស់ប្តូរ​ទាំងអស់​ចាប់ផ្តើម​ដោយ​ជំនឿ។ នៅពេល​អ្នក​ត្រៀម​ខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​តាម​ការ​ណែនាំ​របស់​ចក្រវាឡ អ្នក​នឹង​រក​ឃើញ​ផ្លូវ​ទៅកាន់​ការ​យល់​ដឹង និង​ក្លាយ​ជា​ខ្លួន​ដ៏​ខ្ពង់ខ្ពស់របស់​អ្នក។

លេខពិសេស ១១១១

ជា​សញ្ញា​មួយ​ដែល​ថា​ជំពូក​ថ្មី​ដ៏​មាន​សង្ឃឹម​មួយ​កំពុង​លាតត្រដាង។ នេះ​មិនមែន​ជា​ពេល​ដែល​ត្រូវ​គិត​ពី​អតីតកាល ឬ​ស្ទាក់ស្ទើរ​នឹង​ក្តី​សុបិន​របស់​អ្នក​ទេ។ វា​ជា​ពេល​វេលា​មួយ​ដើម្បី​ជឿជាក់​លើ​ខ្លួនឯង និង​ចាប់​យក​ឱកាស​ដែល​ចក្រវាឡ​កំពុង​ផ្តល់​ឱ្យ។

លេខ ១១១១ រំឭក​អ្នក​ថា អ្នក​មាន​អំណាច​ក្នុង​ការ​កសាង​អនាគត​របស់​អ្នក។ ចូរ​ជឿជាក់​លើ​វិចារណញ្ញាណ​របស់​អ្នក ធ្វើ​សកម្មភាព​ដោយ​មាន​ទំនុកចិត្ត និង​ឈាន​ចូល​ទៅ​ក្នុង​ដំណើរ​បន្ទាប់​របស់​អ្នក។

លេខពិសេស ១២៣៤

លំដាប់​លេខពិសេស​នេះ​តំណាង​ឱ្យ​ការ​រីកចម្រើន​ជា​លំដាប់​នៅ​លើ​ដំណើរ​របស់​អ្នក​ក្នុង​ការ​ស្វែងរក​គោលបំណង​នៃ​ជីវិត។ ប្រសិនបើ​អ្នក​មាន​អារម្មណ៍​ច្របូកច្របល់​ដោយសារ​ឧបសគ្គ ឬ​ផ្លូវ​វាង លេខ ១២៣៤ មក​ដើម្បី​ធានា​ដល់​អ្នក—ទាំងនេះ​មិនមែន​ជា​ការ​បរាជ័យ​ទេ ប៉ុន្តែ​ជា​ជំហាន​សម្រាប់​ការ​រីកចម្រើន។

ចូរ​បន្ត​ទៅ​មុខ មួយ​ជំហាន​ម្តងៗ—ព្រោះ​រាល់​សកម្មភាព​ថ្ងៃនេះ​កំពុង​ត្រួសត្រាយ​ផ្លូវ​ទៅកាន់​អនាគត​ដ៏​ភ្លឺស្វាង។

លេខពិសេស ២២២២

ដោយ​ផ្ទុក​នូវថាមពល​ដ៏​ខ្លាំងក្លា​នៃ​លេខគោល ២២ លេខ ២២២២ តំណាង​ឱ្យ​សមត្ថភាព​ក្នុង​ការ​ប្រែក្លាយ​ក្តី​សុបិន​ឱ្យ​ក្លាយ​ជា​ការពិត។ ការ​លេចឡើង​ដដែលៗ​របស់​វា​គឺ​ជា​ការ​បញ្ជាក់​ពី​ចក្រវាឡ​ថា អ្នក​កំពុង​ស្ថិត​នៅ​លើ​ផ្លូវ​ត្រូវ—ចូរ​បន្ត​ផ្ដោត​លើ​គោលដៅ​របស់​អ្នក។

ទោះបី​ជា​ដំណើរ​នេះ​កាន់តែ​លំបាក​ក៏ដោយ លេខ ២២២២ លើកទឹកចិត្ត​ឱ្យ​មាន​ការ​ព្យាយាម​តស៊ូ—ការ​ខិតខំ​របស់​អ្នក​នៅ​ថ្ងៃនេះ នឹង​ក្លាយ​ជា​លទ្ធផល​ដ៏​មាន​អត្ថន័យ​នៅ​ថ្ងៃ​ស្អែក។

សេចក្តីសន្និដ្ឋាន

Astroreka សង្ឃឹម​ថា ការ​ណែនាំ​នេះ​នឹង​ជួយ​អ្នក​ឱ្យ​ទទួល​ស្គាល់ និង​យល់​ពី​សារ​នៅ​ពី​ក្រោយ​លេខពិសេស ដើម្បី​ឱ្យ​អ្នក​អាចសម្រប​ថាមពល​របស់​អ្នក​ឱ្យ​ស្រប​ទៅ​នឹង​ចង្វាក់​ធម្មជាតិ​នៃ​ជីវិត។ នៅពេល​ដែល​បាន​យល់ និង​អនុវត្ត​បាន​ត្រឹមត្រូវ ថ្ងៃ​នីមួយៗ​នឹង​កាន់តែ​មាន​ភាព​ពេញលេញ មាន​អត្ថន័យ និង​ពោរពេញ​ដោយ​ការ​បំផុស​គំនិត។

ចូរ​ឱ្យ​លេខ​ទាំងនេះ​នាំ​ផ្លូវ​អ្នក—ព្រោះ​ចក្រវាឡ​តែងតែ​និយាយ​ទៅកាន់​អ្នក​ដែល​ត្រៀមខ្លួន​រួចជាស្រេច​ដើម្បី​ស្តាប់។